ក្រសួងការបរទេសឥណ្ឌា (MEA) កាលពីថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍អំពីការកម្ទេចរូបសំណាកព្រះវិស្ណុ ដែលស្ថិតនៅក្នុងតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា។ រដ្ឋាភិបាលឥណ្ឌាបានសង្កត់ធ្ងន់ថា ទង្វើដែលខ្វះការគោរពបែបនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អារម្មណ៍របស់អ្នកជំនឿសាសនាហិណ្ឌូ និងពុទ្ធសាសនិកនៅទូទាំងពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានឃើញរបាយការណ៍ស្តីពីការបំផ្លិចបំផ្លាញរូបសំណាកអាទិទេពហិណ្ឌូ ដែលទើបនឹងត្រូវបានសាងសង់ឡើងថ្មីៗនេះ…